បុរសជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់នៅបន្ទប់ជួល ខណៈជនបរទេសរូបនោះ អង្គុយជក់បារី នៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ កាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្បែផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ។
មុនពេលកើតហេតុម្ចាស់ផ្ទះកំពុងអង្គុយហូបអីនៅផ្ទះជាន់ក្រោម ក្រោយមកបុរសជនបរទេសជនរងគ្រោះ កំពុងអង្គុយជក់បារី នៅបន្ទប់ជួលខាងលើ បន្ទាប់មកពុំដឹងថាបុរសជនបរទេសរូបនោះ មានរឿងនឹងបញ្ហារអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ ស្រ្តីជាម្តាយបានឡើងទៅសួរនាំបែរជាបុរសជនបរទេសរូបនោះ ទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួច បន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយ ហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះ វាយនឹងញញូរឲ្យរបួសទៀត ទេីបធ្វើឲ្យអ្នកភូមិមាន កំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោល៕P27