កាលពីម្សិលមិញថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)ចេញផ្សាយដែលមានចំណងជើងថា(បែកធ្លាយ! ម្ចាស់ដីមួយកន្លែងដែលមានស្លាកយីហោ ក្រុម ហ៊ុន ដឹកជញ្ជូន ឈុនហុង បានយកដីរដ្ឋដែលជាប់របងរបស់ខ្លួនចំនួន៣៣ប្រលោៈ ជួលឲ្យគេ) ស្រាប់តែនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះដដែល ត្រូវបានលុបលេខ លុបឈ្មោៈចេញទាំង៣៣ប្រលោៈដើម្បីលុបដានចោល។
រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី៣ បានចុះត្រួតពិនិត្យដីមួយកន្លែងដែលមានស្លាកយីហោឈ្មោះក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង ហើយបានចេញផ្សាយតាមរយៈអង្គភាពសារព័ត៌មានមួយដោយមានខ្លឹមសារថា÷ មានការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនថា “ក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង បានយកចំណីដីរដ្ឋដែលជាប់របងរបស់ខ្លួនចំនួន ៣៣ប្រលោះទុកជួលនៅត្រង់ចំណុចផ្លូវ ៣៧១’’ លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានដឹកនាំប្រជាការពារសង្កាត់ និងមេភូមិដំណាក់ធំ៣ ចុះត្រួតពិនិត្យដល់ទីតាំងដីក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងការត្រួតពិនិត្យ និង ការចុះស្រាវជ្រាវពុំមានការសាងសង់ ឬ ជួលនោះទេ ប៉ុន្តែរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣នឹងទប់ស្កាត់ដល់ ក្រុមហ៊ុនដឹកជញ្ជូនឈុនហុង មិនអោយសាងសង់ ឬ ជួលនោះទេ។ ប្រសិនបើមានដូចករណីសាងសង់ ឬ ជួលលើចំណីផ្លូវរដ្ឋនោះ គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី៣ នឹងចុះស្រាវជ្រាវចាត់វិធានការទប់ស្កាត់ទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថាកាលពីម្សិលមិញព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារអេចអញូស៍ធីវី(HRNEWSTV)បានចុះមកដល់ទីតាំងដីក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃើញជាក់ស្តែងនៅតាមប្រលោៈរបងមានបាញ់ថ្នាំកំណត់ពីលេខ១ ដល់លេខ៣៣ និងមានសរសេរឈ្មោះអ្នកជួលតាមលេខខ្លៈ អត់សរសេរឈ្មោៈអ្នកជួលតាមលេខខ្លៈ។
តែយ៉ាងណាមិញលោក សាំង ស៊ីណា បានប្រាប់តាមរយៈបណ្តាញសារព័ត៌មានមួយដោយមានខ្លឹមសារ÷ ប៉ុន្តែរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣នឹងទប់ស្កាត់ដល់ ក្រុមហ៊ុនដឹកជញ្ជូនឈុនហុង មិនអោយសាងសង់ ឬ ជួលនោះទេ។ ប្រសិនបើមានដូចករណីសាងសង់ ឬ ជួលលើចំណីផ្លូវរដ្ឋនោះ គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី៣ នឹងចុះស្រាវជ្រាវចាត់វិធានការទប់ស្កាត់ទៅតាមផ្លូវច្បាប់។