ភ្នំពេញ÷ ថ្ងៃសៅរ៍ ១៥កេីត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិទ្ទ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងលោកវរះសេនីយ៍ឯក ប៊ុនសត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរះសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌបានធ្វេីការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ នៅត្រង់ចំណុចផ្ទះវិឡាគ្មានលេខ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី ១០ខែកុម្ភះ ឆ្នាំ២០២៤ ដោយសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់(ដៃដល់០១នាក់សមគំនិត០៤នាក់) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕កុកតែងភ្លេចជុងរីឯជុងមិនដែលភ្លេចកុក ទោះប្រឹងរត់ទៅដល់ណាក៍តាមយកអោយបាន😂រង់ចាំជួបគ្នាបន្តរទៀតបក្ខពួកដែលនៅសេសសល់