អ្នកយកទៅហូបប្រយ័ត្នផង! រថយន្ត៥គ្រឿងដឹកគ្រឿងសមុទ្រមានផ្ទុកសារធាតុគីមី ៦,២៦៨គីឡូក្រាម ដឹកចេញពីច្រកព្រែកចាក ខេត្តកំពត

 

បើចាប់មិនបានពិតជាស្លាប់អ្នកទិញយកទៅហូប ថ្មីៗ នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័នជំនាញធ្វេីការស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រមានសារធាតុគីមីចំនួន ៥គ្រឿងក្នុងថ្ងៃផ្សេងគ្នា ។

ប្រតិបត្តិការ របស់ មន្រ្តីជំនាញ ក.ប.ប បានធ្វើឡើងរយៈពេលពីរថ្ងៃផ្សេងគ្នា គឺថ្ងៃទី១៧ និងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ទើបបង្រ្កាបបានរថយន្តចំនួន ០៥គ្រឿង ដឹកគ្រឿងសមុទ្រមានផ្ទុកសារធាតុគីមី ដឹកចេញពីច្រកព្រែកចាក ខេត្តកំពត៕

តាមរបាយការ របស់ មន្រ្តីជំនាញ ក.ប.ប ខេត្តកំពត រថយន្តចំនួន ៥គ្រឿង បានដឹកគ្រឿងសមុទ្រចេញពីច្រកព្រែកចាក គឺពិនិត្យឃើញសារធាតុគីមីនៅក្នុងក្បាលបង្គាចំនួន ៦,២៦៨គីឡូក្រាម ។

ចំពោះ ម្ចាស់រថយន្ត ម្ចាស់បង្គា រងការពិន័យទៅតាមផ្លូវច្បាប់ជាធរមាន និងបង្គា ដែលមានសារធាតុគីមីត្រូវបានដកហូត និងយកទៅដុតកម្ទេចចោលភ្លាមៗ ៕