អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ បានសរសេររៀបរាប់ថា÷ ប៉ុន្មានថ្ងៃនេះក្នុងបណ្តាយសង្គមមានរឿងរ៉ាវជាច្រើន អ្នកខ្លះចង់ធ្វើនេះ អ្នកខ្លះចង់នោះ តែចំណែកខ្ញុំមិនចង់ធ្វើអ្វីទេ ចង់បានតែផ្ទះដែលជាញើសឈាម ដែលខំសន្សំពីរនាក់ប្តីប្រពន្ធទាំងយប់ទាំងថ្ងៃ ទាំងក្នុងការងារសិល្បះនឹងការងាររកសុីផ្សេងៗ ដើម្បីយកលុយទិញបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ6A បង់ផ្តាច់ តែអស់រយះពេលជិតបីឆ្នាំហើយឃើញតែឥដ្ឋក្រហមបានពាក់កណ្តាលនឹងឯង សួរគេដែរតែគេអោយខ្ញុំយោគយល់ តើយោគយល់ប៉ុន្មានឆ្នាំទៀត (អាតូចយល់អាធំ) ខ្ញុំសែនពិបាកចិត្តរាល់ថ្ងៃ តែម្ចាស់បុរីដើរធ្វើ បុណ្យដូចគ្មានរឿងអី ចុះទំរាំបងប្អូននៅផ្ទះជួលយកលុយពីធនាគារតើពួកគាត់គិតយ៉ាងមិច ជួយពិចារណាតាមការគួរ។