មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខា ក.ប.ប រាជធានីភ្នំពេញ បានចុះពិនិត្យបង្គាលក់នៅចំណុចត្រឡោកបែក នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លទ្ធផលដែលមន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខា ក.ប.ប រាជធានីភ្នំពេញ បានចុះពិនិត្យបង្គាលក់នៅត្រឡោកបែករកឃើញបង្គាចាក់ចាហួយប្រមាណជា ១០០កេស ស្មើនឹងជាង ៤ពាន់គីឡូក្រាម (ជាង៤តោន) ត្រៀមលក់ពេលចូលឆ្នាំចិន។