សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានអញ្ជេីញមកដល់អាកាសយានដ្ឋានយោធា ដនមឿន រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋារកិច្ចពីសំណាក់ ឯកឧត្តម ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ព្រឹកថ្ងៃពុធ ទី៧ កុម្ភៈ ២០២៤។