ខេត្តកំពត÷ (ព័ត៌មានបឋម) រថភ្លើងមួយខ្សែដឹកប្រេងឥន្ធនៈចេញពីខេត្តព្រៈសីហនុ ឆ្ពោះមករាជធានីភ្នំពេញ មកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកអង្គរជ័យ ខេត្តកំពត បានឆេះនៅចំណុចខាងក្បាលរថភ្លើងតែម្តង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង។
កិច្ចសហប្រតិបត្តិការពន្លត់អគ្គីភ័យឆេះក្បាលរថភ្លើង មានកម្លាំងអធិការដ្ឋានស្រុកបន្ទាយមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង, ប្រើទឹកអស់៤ឡាន, មិនបង្កឲ្យអ្នកបើកបររងគ្រោះ។