ការប្រើភ្លើងសញ្ញាប្តូរទិសនៅពេលជិតដល់រង្វង់មូល និងរៀបចេញពីរង្វង់មូល
១. ការបត់ស្តាំ៖ នៅពេលជិតដល់រង្វង់មូល ត្រូវឱ្យភ្លើងសញ្ញាប្តូរទិសខាងស្តាំ រហូតដល់ចេញពីរង្វង់មូល (A)។
២. ការបត់ឆ្វេង៖ នៅពេលជិតដល់រង្វង់មូល ត្រូវឱ្យភ្លើងសញ្ញាប្តូរទិសខាងឆ្វេង ហើយពេលរៀបចេញពីរង្វង់មូល ត្រូវឱ្យភ្លើងសញ្ញាប្តូរទិសខាងស្តាំ (B)។
៣. ការទៅមុខត្រង់៖ នៅពេលជិតដល់រង្វង់មូល មិនត្រូវឱ្យភ្លើងសញ្ញាប្តូរទិសឡើយ ហើយនៅពេលរៀបចេញពីរង្វង់មូល ត្រូវឱ្យភ្លើងសញ្ញាប្តូរទិសខាងស្តាំ (C)។
៤. ការបត់ត្រឡប់ក្រោយ៖ នៅពេលជិតដល់រង្វង់មូល ត្រូវឱ្យភ្លើងសញ្ញាប្តូរទិសខាងឆ្វេង ហើយនៅពេលរៀបចេញពីរង្វង់មូល ត្រូវឱ្យភ្លើងសញ្ញាប្តូរទិសខាងស្តាំ។ប្រភពៈ ក្រសួងសាធារណការ និងដឹកជញ្ជូន