បង្ក្រាប ករណីឃាត-កម្ម គិតទុកជាមុន រំលោភ នារីពោះធំ5ខែសម្លាប់យកម៉ូតូ ដុតសាកសពចោលក្នុងព្រៃ

បង្ក្រាប ករណីឃាត-កម្ម គិតទុកជាមុន រំលោភ នារីពោះធំ5ខែ សម្លាប់យកម៉ូតូ ដុតសាកសពចោលក្នុងព្រៃ ចាប់ខ្លួនបាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

-កើតហេតុកាលពីវេលាម៉ោង ១៣៖៤៥ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងប្រទះឃើញសាកសពនៅវេលាម៉ោង១៨៖៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចតែមួយ ក្នុងព្រៃខាងជើងភូមិ ប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

+ចាប់ខ្លួនបាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+ជនរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល (ស្លាប់ដោយសាររឹកកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល)។
+សាកសពមានសភាពឆេះប្រហែល៧០%។​

+ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ភឹម រតនា ហៅ គាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មុនធ្វើសកម្មភាពប្រើប្រាស់ទូរសព្ទ័លេខ ០៩៩ ៩២១១២៩ និងលេខ ០៦៦ ៦៩១៩១៩ ។

+សម្ភារៈបាត់បង់រួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda beat ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ 1Kl-2859 ពណ៌ទឹកប៊ិចលាយស (ជារបស់ជនរងគ្រោះ)
-ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 6 ប្រើប្រាស់ស៊ីមលេខ ០១៥ ៦៨៤៨០១ (ជារបស់ជនរងគ្រោះ)។

+វត្ថុតាងចាប់យករួមមាន៖
-ទូរសព្ទ័០៣គ្រឿងម៉ាក ណូគាចុចពិល ម៉ាក OPPO ០២គ្រឿង ឆ្នាំងសាកទូរស័ព ០២។
-កាបូបស្ពាយពីក្រោយពណ៌ប្រផេះ ០១
-បន្ទះសុីមកាតស្មាតប្រើរួចចំនួន ០៣
-ប្រាក់រៀល២៧០០៛ ប្រាក់បាត០២សន្លឹក ស្មើនឹង៤០បាត។
-អាវ០២ពណ៌ក្រហម និងពណ៌ប្រផេះក្រឡាឆ្នូតដៃវែង និងខោជើងវែង០១ ពណ៌ស្លែ។
-ទឹកអប់ ០១ដប។
(វត្ថុតាងខាងលើដកហូតពីជនសង្ស័យដោយផ្ទាល់)។​

                  សភាពរឿងហេតុ៖
កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ។​ នៅវេលាព្រឹកថ្ងៃទី១៤.០១.២០២៤ មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះមករួមភេទជាមួយគ្នា ជនរងគ្រោះក៏ព្រមព្រៀងមកជួប​ដោយជិះមូតូមកដោយខ្លួនឯង។  បន្ទាប់មកជនសង្ស័យក៏មានគំនិតជាស្រេចថានឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។​ ក្រោយគិតរួចហើយជនសង្ស័យក៏បានចេញដំណើរមកជួបជនរងគ្រោះនៅផ្លូវ៤២ តាមការណាត់ ដោយឲ្យប្អូនដឹកម៉ូតូទៅ និងបានឈប់តាមផ្លូវទិញខែ្សអង្រឹងនីឡុងពណ៌ត្រេអ៉ី ប្រវែងពីរម៉ែត្រ ដាក់ក្នុងហោប៉ៅខោត្រៀមទុកធ្វើសកម្មភាព។​ ពេលជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 មកជួបជនសង្ស័យ ហើយបានឌុបគ្នាចូលផ្ទះសំណាក់ “សួគ៌ា” (នៅភ្នំបាសិត) ប្រហែលមួយម៉ោងរួមភេទជាមួយគ្នាបានសម្រេចមួយដង។​ បន្ទាប់មកក៏ចេញវិញ ដោយជនសង្ស័យជាអ្នកឌុបជនរងគ្រោះចេញពីផ្ទះសំណាក់នោះរកកន្លែងដែលអំណោយផលដើម្បីធ្វើសកម្មភាពសម្លាប់ រួចក៏ដឹកគ្នាមកកន្លែងកើតហេតុខាងលើ ឈប់ម៉ូតូជនរងគ្រោះអង្គុយលេង។​ មួយសន្ទុះក្រោយមក ពេលជនរងគ្រោះភ្លេចខ្លួន កំពុងអង្គុយចោងហោងក្បែរម៉ូតូ ជនសង្ស័យ​ក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹកកជនរងគ្រោះ ពីក្រោយហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យយកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃប្រហែល៣០ម៉ែត្រ ប្រមូលស្មៅ និងមែកឈើងាប់ៗក្បែរនោះគ្របលើសពជនរងគ្រោះ រួចជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ យកសាំងមកស្រោចលើសពហើយកេះដែកកេះដុតសពជនរងគ្រោះតែម្តង ភ្លាមៗនោះជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញ។

-ក្រោយទទួលព័ត៌មានប្រទះឃើញសព កម្លាំងជំនាញ អ.ហ ខេត្តកណ្តាល និងស្រុកអង្គស្នួល ចំនួន ១៥ នាក់មធ្យោបាយរថយន្ត ០៣ គ្រឿង ម៉ូតូ ០៤ គ្រឿង ដឹកនាំដោយលោក វ/ឯ ទូច អុីណាន មេបញ្ជាការរងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យបាន   និងបានសហការជាមួយជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្រ្កាបបទល្មើស អ.ហ.ផ.ទ ខេត្តបន្ទាយមានជ័យ (អ.ហ ក្រុងប៉ោយប៉ែត) និងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឹម រតនា ហៅ គាង បាននៅវេលាម៉ោង១៦៖៣៥នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាៈ ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។

*បច្ចុប្បន្ន៖ ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅ មូលដ្ឋាន អ.ហ ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង និងកំពុងបន្តនីតិវិធី។