រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ សម្រេច បណ្តេញចេញពីក្របខ័ណ្ឌ មន្រ្តីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ទីភ្នាក់ងារសារព័ត៌មាន អេចអរញូស៍ធីវី(HRNEWSTV)ទទួលបានប្រភពព័ត៌មានច្បាស់ការមួយថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ សម្រេច បណ្តេញចេញពីក្របខ័ណ្ឌ មន្រ្តីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានដូចខាងក្រោម៖
១. អនុវត្តវិន័យចំពោះលោកអនុសេនីយ៍ទោ ធេង ដួងសុវណ្ណថៃ អត្តលេខ ៧៣០៧៤ មន្រ្តីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

២. អនុវត្តវិន័យចំពោះលោកអនុសេនីយ៍ឯក ញ៉ែម ច័ន្ទរតនៈ អត្តលេខ ៧៤៨៥៥ អធិការរងនគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

CATEGORIES
Share This