ក្មេងទំនើងពីរក្រុម បានដេញកាប់គ្នា តាមផ្លូវក្នុងក្រុងព្រះសីហនុ ដោយប្រើដាវនិងដំបង បណ្តាលឲ្យក្មេងប្រុសម្នាក់.ស្លា.ប់!!

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នៅម្តុំខាងក្រោយឌីឌីម៉ាក ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

⚪️ក្មេងរងគ្រោះបានស្លាប់ពេលកំពុងបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។

ជុំវិញករណីក្រុមក្មេងទំនើងបង្កហិង្សាបណ្តាលឲ្យមានមនុស្សស្លាប់នេះ លោកវរៈសេនីយ៍ឯក លី សុខហ៊ី ស្នងការរងទទួលជួយការងារផែន ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា៖ ករណីនេះសមត្ថកិច្ចបានអន្តរាគមន៍បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាង ១០នាក់ហើយ និង កំពុងស្រាវជ្រាវរកបក្ខពួកដែលរត់គេចខ្លួន បន្តទៀតដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

CATEGORIES
Share This