ស្ពានព្រែកប្រា-ចាក់អង្រែ ត្រៀមរៀបចំសម្ពោធបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៤ ចំណាយថវិកាប្រមាណ………

ស្ពានព្រែកប្រា-ចាក់អង្រែ ត្រៀមរៀបចំសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។

ស្ពានព្រែកប្រា-ចាក់អង្រែ នេះ ជួយកាត់បន្ថយការកក់ស្ទះ ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ឆ្ពោះទៅ ខេត្តព្រៃវែង ខេត្តស្វាយរៀង។

គម្រោងសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែ ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក និង ប្រើពេល៤២ខែ។

ស្ពានព្រែកប្រា-ចាក់អង្រែ គំរោងសាងសង់ ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង ២៧ ម, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង២គន្លងថ្មើជើង៕

CATEGORIES
Share This