កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបនិងដកហូតគ្រឿងញៀនបានជាង១តោន កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ពេលឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តា(Mazda)មួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ។
សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម (១តោន២០គីឡូក្រាម) ត្រូវបានចាប់រឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ឋជន ដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿង នាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងៗ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់បាន។
កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានបើកកិច្ចសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្ទឹវត្រែងបន្ថែមទៀត ដើម្បីឈានទៅដល់ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនបន្ថែមទៀត តាមរយះពន្លាតសមត្ថកិច្ចដែនដី សម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ៕HRNWSTV.P27