ឯកឧត្តម នាយឧត្តមសេនីយ័ ទៀ សីហា ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានសម្រេចលុបឈ្មោះមេបញ្ជាការរង ២រូប ចេញពី ក្របខ័ណ្ឌ នៃ កងយោធពល ខេមរភូមិន្ទ ដោយសារពាក់ព័ន្ធ ការប្រើប្រាស់គ្រឿងញៀន។
យោងតាមសេចក្តីសម្រេច របស់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នាយទាហាន ២រូប ដែលត្រូវ បណ្តេញ ចេញពី ក្របខណ្ឌ មានដូចខាងក្រោម ៖ ១.វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានកងទ័ពជើងទឹក។ ២. វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ៕