រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួបកសាងវត្តធម្មាលង្ការាមភ្នំព្រះ គម្រប់ ១ឆ្នាំ នៅវត្តធម្មាលង្ការាមភ្នំព្រះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួបកសាងវត្តធម្មាលង្ការាមភ្នំព្រះ គម្រប់ ១ឆ្នាំ និងរាប់បាត្រព្រះសង្ឃ ចំនួន ៣០០អង្គ នៅវត្តធម្មាលង្ការាមភ្នំព្រះ ស្ថិតក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕

CATEGORIES
Share This