ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស់ព័ត៌មាន បញ្ជាក់ពីផលប៉ះពាល់ការប្រើប្រាស់គ្រឿងស្រវឹង ធ្វើឲ្យប៉ះពាល់សុខភាព សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៏ជាតិទាំងមូល។
គ្រឿងស្រវឹងមានជាតិអាល់កុលប៉ៈពាល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗនិងរយៈពេលយូរ ឬក្នុងរយៈពេលតែ ២ ទៅ ៣នាទីតែប៉ុណ្ណោៈ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើ ចលនាអន់ថយ គំហើញថយចុះ ឬក្អួតចង្អោរបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឲ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។ គ្រឿងស្រវឹងក៏បង្កឲ្យមានផលប៉ះពាល់រយៈពេលវែងដូចជា÷
១. ជំងឺក្រិនថ្លើម ខូចថ្លើម
២. ជំងឺមហារីក មាត់ បំពង់ក បំពង់អាហារ ថ្លើម ពោៈវៀនធំ សុដន់ ។ល។
៣. ជំងឺមហារីកឈាម
៤. ប្រព័ន្ធភាពសាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ
៥. បញ្ហាសុខភាពផ្លូវចិត្ត ជំងឺថប់អារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depressin) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)
៦. ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង
៧. អសមត្ថភាពផ្លូវភេទ
៨. ជំងឺបេះដូង និងសរសៃឈាម
៩. ជំងឺសរសៃរឈាមខួរក្បាល (ស្ទៈ ឬបែកសរសៃឈាមខួរក្បាល)
១០. ជំងឺខ្សោយសាច់ដុំ និងឆ្អឹង
១១. ទារកមានការលូតលាស់មិនប្រក្រតី នៅក្នុងផ្ទៃស្រ្តីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ
១២. ជំងឺមិនឆ្លងផ្សេងៗទៀត លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ។