ចាប់ផ្តើមចោទគ្នាហើយ! នេះគឺជារឿងមិនពិតដែលលោក លី ឌីនូរី ចោទប្រកាន់ថា រដ្ឋបាលខេត្តបាត់ដំបង ធ្វើការនិយមបក្សពួក

 

បាត់ដំបង ÷ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបំភ្លឺ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងការបង្ហោះសារ និងរូបភាពរបស់គណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើងចោទប្រកាន់ថា រដ្ឋបាលខេត្តបាត់ដំបង និយមបក្សពួក និងបានបង្ហោះលិខិតគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារស្នើសុំអនុញ្ញាតលាឈប់ពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា លោក លី ឌីនូរី បច្ចុប្បន្នជាមន្រ្តីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង និងកន្លងមកលោក លី ឌីនូរី ធ្លាប់កាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកថ្មគោលដោយសារភាពអសកម្មក្នុងការបំពេញតួនាទីរបស់លោក និងការអនុវត្តតួនាទី ភារកិច្ចមិនចុះសម្រុង ជាមួយក្រុមប្រឹក្សាស្រុកថ្មគោល គណៈអភិបាលស្រុកថ្មគោល និងមន្រ្តីរាជការបណ្តាអង្គភាពចំណុះរដ្ឋបាលស្រុកថ្មគោលទើបលោក លី ឌីនូរី ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចពីអភិបាលរងស្រុកថ្មគោល ឲ្យមកបម្រការងារជាមន្រ្តីនៅសាលាខេត្តបាត់ដំបងក្នុងអំឡុងខែមិនា ឆ្នាំ២០១៩ ។

សូមអានខ្លឹមសារទាំងស្រុង របស់ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង មានជូនដូចខាងក្រោម ÷