អ្នកនាង សឿ សុធារ៉ា សំពះសុំអង្វរអោយលោកជំទាវ ម៉ន ដានី សងប្រាក់ ២មុឺនដុល្លារ វិញដេីម្បីយកទៅសង់ផ្ទះលេីដីដែលគេទេីបឲ្យនៅខេត្តកំពង់ឆ្នាំង ។សូមបញ្ជាក់ថា លុយ២ម៉ឺនដុល្លារដែលអ្នកនាង សឿ សុធារ៉ា យកទៅទិញផ្ទះនៅបុរី ម៉ន ដានី គឺជាទឹកចិត្តដ៏ថ្លៃថ្នារបស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺឯកឧត្ដម ខៀវ កាញ៉ារីទ្ធ ។
កាលពីព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ នេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់អ្នកនាងថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ បានទិញផ្ទះជូននាងមួយកន្លែង ដែលមានតម្លៃ 20000$ ។
ហើយនេះជាខ្លឹមសារទាំងស្រុងដែល តារាសម្តែង សឿ សុធារ៉ា បានបង្ហោះ ដោយអ្នកនាង បានរៀបរាប់ថា ៖ ខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មានខៀវកញ្ញារិទ្ធ និងលោកជំទាវ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$, ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត។ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះឲ្យជាប់លាប់ មិនឲ្យលោកទាំងពីរខកបំណងឡើយ.កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់គ្នា៕