នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នគរបាលខណ្ឌកំបូលអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទៅឃាត់ខ្លួនក្រុមក្មេងដែលបានប្រើអំពើ:.ហិ.ង្សា លើក្មេងស្រីម្នាក់នៅខណ្ឌកំបូល នៅចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីយកមកអនុវត្តតាមនីតិវិធី។
សូមបញ្ជាក់ថាក្រុមក្មេងស្រីបង្កហិ,ង្សា ទាំងនេះបានជិះម៉ូតូគេចខ្លួនដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយបានធ្វើសកម្មភាពវាយក្មេងស្រីម្នាក់ ហើយបានបង្ហោះវីដេអូហិ.ង្សា,នេះតាមបណ្តាញាង្គមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤៕ប្រភពៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ