សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរសំណេរថា÷ ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រីនិង
សាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។
ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា
ឪពុក ម្តាយរបស់ផានិតដែលជាជន
ពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យ
គោរពសម្រាប់ការលៈបង់ដើម្បីកូន
និងក្រុមគ្រួសារ។
ឯចៅផានិតវិញពិតជាក្មេងប្រកប
ដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។
ចៅស្រីដែលជាប្អូនរបស់ផានិតបាន
និងកំពុងឈានឆ្ពោះទៅបញ្ចប់ការ
សិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យ
នា៣ឆ្នាំខាងមុខ។
នេះជាករណីពិសេសដែលខ្ញុំត្រូវជួយ
ដល់ផានិតសម្រាប់ការរៀនសូត្រនៅ
ភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុក
កំណើតផង។
ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពី
ឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុក
ម្តាយបារម្ភពីផានិតដែលរៀននៅ
ភ្នំពេញ៕