(ភាគទី១) ឆាកល្ខោនមានតួសម្តែង តែសាច់រឿងអត់មានស្តេច ដែលលោកមេឃុំនិងអតីតលោកអធិការស្រុកស្រែអំបិលរួមគ្នានិពន្ធ ត្រូវបានគេទម្លាយប៉ារ៉ូលអស់

(ស្រុកស្រែអំបិល ខេត្តកោះកុង)៖ រវៀងលោក ហួន នុន អតីតអធិការស្រុកស្រែអំបិល និងលោក កែវ សុខ មេឃុំស្រែអំបិល មិនដឹងថាជាពើរឃុបឃឹតគ្នា ជាថ្នូរនិងផល់ប្រយោជន៍ផ្ទាល់ខ្លួនទេដឹងបានជាលោក កែវ សុខ មេឃុំស្រែអំបិលខិតខំបង្កើតក្រុមការងារចុះសម្របសម្រួលសុំដីរដ្ឋពីពលរដ្ឋកាន់កាប់ ៧ម៉ែត តាមសំណើចង់បានពីលោក ព្រំ ឆើយ មេប៉ុស្តិ៍និងលោក ហួន នុន អធិការស្រុក ដើម្បីពង្រីកធ្វើស្នាក់ការប៉ុសិ៍្តនគរបាល តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ។

ដោយយោងឃើញអាជ្ញាធរ និងក្រុមការងារស្នើរសុំដីនេះទុកជាសម្បត្តិរដ្ឋនិងជាប្រយោជន៍រួមមិនជូនឲ្យទៅបុគ្គលឯកជនណាម្នាក់ ដោយពលរដ្ឋក៏បានបរិច្ចាគជូន ទទឹង៧ម៉ែត, បណ្តោយ១៥ម៉ែត ជូនរដ្ឋទៅ ថ្វីត្បិតដីនេះជាដីរដ្ឋតែពួកគាត់បានកាន់កាប់ ពេលចាក់បំពេញអាចម៍ដីរួច បែជាលោកមេឃុំ កែវ សុខ ធ្វើឯកសារស៊ីញ៉េកាត់ដី៧ម៉ែត្រនោះឲ្យទៅលោក ហួន នុន អតីតអធិការស្រុកស្រែអំបិលធ្វើជាកម្មសិទ្ធិ សម្រាប់ធ្វើផ្ទះស្នាក់នៅផ្ទាល់ខ្លួនទៅវិញ ។

នេះលោកមេឃុំ កែវ សុខ បង្កើតក្រុមការងារថ្នាក់ឃុំសុំដីរដ្ឋពីប្រជាពលរដ្ឋកាន់កាប់មិនមែនទុកជាសម្បតិ្តរួមរបស់រដ្ឋទេ គឺប្រើល្បិចកុហក់ប្រជាពលរដ្ឋតាមការចង់បានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ហួន នុន អតីតអធិការស្រុកស្រែអំបិលនេះឯង។

ហើយឥឡូវដីដែលលោក កែវ សុខ ជាមេឃុំនិងលោក ហួន នុន អតីតអធិការស្រុកបង្កើតជាក្រុមល្ខោនសាច់រឿងអត់ស្តេចដើម្បីបំភ័ណ្ឌភ្នែកម្ចាស់ដីដែលបានបរិច្ចាគ ក៏ដូចជាភ្នែកមហាជន ជាពិសេសគឺបំភ័ណ្ឌភ្នែកថ្នាក់ដឹកនាំថាដីដែលក្រុមការងារថ្នាក់ឃុំបានវាស់វែងទុកសម្រាប់សាងសងស្នាក់ការប៉ុស្តិ៍នគបាលនៅចំណុចដៃព្រែកអណ្តៅជ័រ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល   ខេត្តកោះកុងដែលមានទំហ៊ំទទឹងជាង២០ម៉ែត្រ, បណ្តោយជាង៣០ម៉ែត្រ និងទទឹងខាងក្រោយបានតែ១៥ម៉ែត្រជាងទេ ហើយសព្វថ្ងៃដីនេះមួយផ្នែកធំត្រូវបានក្រុមគ្រួសារលោក ហួន នុន អតីតអធិការស្រុកស្រែអំបិល យកសាងសងផ្ទះបែបវីឡាពីជាន់ដ៏ស្កឹមស្កៃ ធ្វើជាកម្មសិទ្ធិឯកជនផ្ទាល់ខ្លួនបែបអភិជនទៅហើយ។

គួរំលឹកផងដែរថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅក៏បានអង្គភាពសារព័ត៌មាននៅស្រែអំបិលធ្លាប់បានសរសេរបែបឆ្ងល់ផុសភ្ជាប់និងរូបភាពប៉ុស្តិ៍នគរបាលពីករណីដីរដ្ឋតែពលរដ្ឋកាន់កាប់អាស្រ័យផលបរិច្ចាគជូនរដ្ឋសម្រាប់សាងសងប៉ុស្តិ៍នគបាល ប្រែក្លាយយទៅជាដីកម្មសិទ្ធិឯកជនរបស់លោក អធិការ តែគេដឹងថាលោកអធិការរូបនេះមិនបានដាក់ឈ្មោះលោកទេគឺដាក់ឈ្មោះប្រពន្ធលោកវិញ។

សូមឯកឧត្តមស្នងការខេត្តកោះកុង លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់មន្រ្តីស្រាវជ្រាវរកការពិតចាត់វិធានការឲ្យទាន់ពេលវេលាផង កុំឲ្យពលរដ្ឋរិះគន់ថាអាងខ្លួនជាប៉ូលិសបុណ្យស័កធំ អាងមានមន្ត្រីជាន់ខ្ពស់ នៅពីក្រោយឃុបឃិតគ្នាយកដីបំរុងឃុំរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

CATEGORIES
Share This