វ៉ាក់សាំងជំនួយរបស់មិត្តចិន៥លានដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ

 

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះ វ៉ាក់សាំងចំនួន ៥លានដូស ជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រឹកនេះ។