សមត្ថកិច្ច បានកោះហៅ ស្រ្តីម្នាក់ ដែលលក់កូនសត្វ នៅខាងមុខព្រះបរមរាជវាំង បានធ្វើសកម្មភាពចាប់សត្វព្រាប
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការកោះហៅស្រ្តីម្នាក់ឈ្មោះ យឺម សុភ័ក្រ ភេទស្រី មុខរបរ លក់កូនសត្វ នៅខាងមុខព្រះបរមរាជវាំង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីសាកសួរ ជុំវិញស្រ្តីរូបនេះបានធ្វើសកម្មភាពចាប់សត្វព្រាបនៅខាងមុខព្រះរមរាជវាំងគោលបំណងលក់ដូរ។ ស្ត្រីខាងលើបានសារភាពថាខ្លួនពិតជាបានចាប់ព្រាបលក់ឱ្យភ្ញៀវដែលមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ក្នុងព្រាប០១ បានតម្លៃ១០០០០រៀល ដើម្បីឱ្យភ្ញៀវយកលែងបានសិរីសួស្តី។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពនេះ និងបានអនុញ្ញាតគាត់ឱ្យត្រឡប់ទៅផ្ទះវិញ៕
CATEGORIES ព័ត៌មានជាតិ