សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពេលល្ងាចនេះជាមួយបងប្អូន ពូមីង តាយាយដែលជាតំណាងក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានរៀបចំតាំងបង្ហាញសមិទ្ធផល ផលិតផល ឬសេវាកម្មផ្សេងៗរបស់ខ្លួន ក្នុងពិធីបុណ្យសមុទ្រលេីកទី ១០ នៅទីក្រុងកែប ខេត្តកែប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានមានប្រសាសន៏ថា ពិធីបុណ្យសមុទ្រនេះ បាននឹងកំពុងធ្វេីឡេីងចាប់ពីថ្ងៃទី១ ដល់ ៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តាទីតាំងសំខាន់ៗនាទីក្រុងកែប ខេត្តកែប។