មន្រ្ដីរាជការប្រមាណជិត ៤០ នាក់ នៃ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ បានផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ទៅ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
មន្រ្ដីរាជការប្រមាណជិត ៤០ នាក់ នៃ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ដែលមានតួនាទី ចាប់ពីមន្ត្រី អនុប្រធានការិយាល័យ ប្រធានការិយាល័យ និង អនុប្រធានមន្ទីរ បានរួមគ្នាជាក្រុមផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ ទៅ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈ អភិបាលខេត្តបន្ទាយមានជ័យ ។
តាមរយៈលិខិតមួយច្បាប់ ២ទំព័រ ចុះថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ មន្ត្រីរាជការដែលបានផ្ដិតមេដៃប្ដឹងលោក អាង ណារឹទ្ធ គឺសំណូមពរអោយថ្នាក់ដឹកនាំដោះដូរលោក អាង ណារិទ្ធ ចេញពី ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ ក្រោមការរៀបរាប់ថា លោក អាង ណារឹទ្ធ ដឹកនាំមិនបានត្រឹមត្រូវ និងបង្ករបញ្ហាជាច្រេីនក្នុងមន្ទីរ រួមទាំងកិបកេងថវិការង្វាន់មន្ត្រីថែមទៀត ។ លោក អាង ណារឹទ្ធ បានមកកាន់តួនាទីជាប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ខេត្តបន្ទាយមានជ័យជំនួសលោកប្រាក់ ប៉ូលី នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ។