ថ្ងៃចន្ទ ១៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទី២ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយក៏ជាបុណ្យជាតិមួយដ៏ធំ ដែលនាំជាកម្លាំងសាមគ្គីជាតិមួយដ៏រឹងមាំ និងផ្តល់ស្នាមញញឹមដ៏ប្រជាពលរដ្ឋប្រុស ស្រី រាប់លាននាក់ នេះហើយសរបញ្ជាក់ឲ្យឃើញថាខ្មែរនៅតែរឹងមាំប្រសិនបើយើងនៅតែសាមគ្គីគ្នាដូចជាច្រវ៉ារាបសិបច្រវ៉ាចាក់ទៅក្នុងផ្ទៃទឹកពេញទៅដោយសំឡេងកីឡាករ និងប្រជាពលរដ្ឋហូរកញ្ចៀវលឺសូរសំឡេងខ្ទរខ្ទាពេញពិភពលោក។
ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន ប្រសិនបើប្រទេសគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ៕