លោក ចាន់ ប៉ បានខលមកបំភ្លឺមកកាន់ទីភ្នាក់ងារសារព័ត៌មានអេចអញូស៍ ធីវី(HR News TV)ជុំវិញការចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានខ្លឹមសារថា÷
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី ជូនមកដល់ឈ្មោះ ចាន់ ប៉ ដើម្បីមកចូលខ្លួនដោះស្រាយជាមួយជនរងគ្រោះ ដែលកន្លងទៅថ្មីៗនេះ ឈ្មោះ ចាន់ ប៉ បានយកម៉ូតូដែលជារបស់ជនរងគ្រោះ១គ្រឿង ម៉ាក់ CPX 021 ពាក់ស្លាកលេខ ភ្នំពេញ 1KD-9677។
ហេតុដូចច្នោះហើយ លោក ចាន់ ប៉ បានខលមកកាន់ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR News TV) ដែលបានបំភ្លឺថា រវាងជនរងគ្រោះ និងលោក ចាន់ ប៉ មានការយល់ច្រឡំនិងគ្នា ដោយ លោក ចាន់ ប៉ មានធុរៈបន្ទាន់ និងត្រូវជួបបញ្ហាក្នុងបន្ទុកគ្រួសារ ទើបបានប្រញាបប្រញាល់ជិះម៉ូតូដែលជនរងគ្រោះបង់រំលោះឲ្យ រហូតជ្រុះបាត់ទូរស័ព្ទធ្វើឲ្យជនរងគ្រោះទំនាក់ទំនងលែងបានអ្វីទាំងអស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមតិមហាជនឈប់មានការយល់ច្រឡំ ហើយខ្ញុំ ចាន់ ប៉ ក៏បានជួបគ្នាជាមួយជនរងគ្រោះផងដែរ។