ប្រេងសាំងកាន់តែថ្លៃ ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង កាន់តែលក់ប្រេងមិនគ្រប់លីត្រឱ្យអតិថិជន

 

មន្រ្តីជំនាញ ក.ប.ប សាខាខេត្តសៀមរាប សាខាខេត្តព្រែវែង បានចុះត្រួតពិនិត្យនៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង ត្រូវបានរកឃើញ ៥ទីតាំង មិនមានភាពអនុលោម ដែលចាក់ប្រេងឱ្យអតិថិជនមិនគ្រប់លីត្រ។

មន្រ្តីជំនាញ ក.ប.ប បានបញ្ជាក់ថា ចំនួនដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំង បានរកឃើញ ៥ទីតាំង មិនមានភាពអនុលោម ស្ថិតនៅក្នុងភូមិសាស្រ្ត ៖
១. ស្រុកសូទ្រនិគម និងស្រុកស្វាយលើ ខេត្តសៀមរាប។ ២. ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្រ្តីជំនាញ ក.ប.ប បានបញ្ជាក់អំពីគោលបំណងគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែករកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ/ដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះផងដែរ៕