មន្រ្តីជំនាញ ក.ប.ប សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តរតនគិរី បានចុះត្រួតពិនិត្យមុខទំនិញដំណើរការលក់នៅលើទីផ្សារ ដើម្បីការពារសុខភាពដល់អ្នកទិញយកយកទៅបរិភោគ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
មន្រ្តីជំនាញ ក.ប.ប ខាងលើ បានពិនិត្យរកឃើញទំនិញដាក់លក់នៅលើទីផ្សារចំនួន ៤១.៥៣គីឡូក្រាម ដែលមិនមានភាពអនុលោមភាព និងម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនិតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោល។