អនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ២២ អនក្រ.បក ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ និង ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។
ផ្តល់ប្រាក់ឧត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល និងពិធីបុណ្យភ្ជំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្រ្តីរាជការស៊ីវិលនៃក្រុមនិតិប្បញ្ញត្តិ និតិប្រតិបត្តិ តុលាការ មន្រ្តីនគរបាលជាតិកម្ពុជា មន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្រ្តីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្រ្តីខុទ្ធកាល័យដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ធកាល័យនាយករដ្ឋមន្រ្តី។