បែកធ្លាយរឿង! លោកស្រី ស្រី លីនណាប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ត្រូវមន្រ្តីថ្នាក់ក្រោមប្ដឹងទៅរដ្ឋមន្ត្រី ក្នុងការដឹកនាំមិនប្រក្រតី និងមិនយុត្តិធម៌
បែកធ្លាយរឿង! លោកស្រី ស្រី លីនណាប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ត្រូវមន្រ្តីថ្នាក់ក្រោមប្ដឹងទៅខេត្តកំពង់ស្ពឺ៖ យោងតាមប្រភពព័ត៌មានពីមន្ដ្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ខេត្តកំពង់ស្ពឺ ដែលកំពុងរងភាពអយុត្តិធម៌ បន្ទាប់ពីលោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ដឹកនាំមិនប្រក្រតី និងមិនយុត្តិធម៌ក្នុងការបំពេញការងារ ដោយប្រកាន់បក្ខពួក ទើបពួកគាត់សម្រេចនាំគ្នាដាក់ពាក្យប្តឹងទៅលោករដ្ឋមន្ត្រី ជា សុមេធី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា។
ជាក់ស្ដែងនៅក្នុងពាក្យបណ្ដឹងរបស់មន្ដ្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា៖ សូមគោរព រាយការណ៍ជូន នូវស្ថានភាព និងដំណើការ នៃការដឹកនាំមិនប្រក្រតី និងមិនយុត្តិធម៌របស់លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ខេត្តកំពង់ស្ពឺ ចំពោះមន្ត្រីរាជការដូចជាពួកយើងទាំងអស់គ្នា ក៏អយុត្តិធម៌ណាស់ ធ្វើមិនចេះត្រូវ មានចំណុចជាច្រើនដែលគេជាប្រធានមន្ទីរទទួលបានផលប្រយោជន៍ ដូចជា៖
- មន្ត្រីដែលមានតួនាទីមិនមកបម្រើការងារ មន្រីខ្មោច ហើយបានផ្តល់លុយជូនលោកស្រី ស្រី លីនណា រួមមាន៖
១.លោក ឡុង សាវុទ្ធ អនុការិ ចេញរកស៊ីក្រៅ (សុំចូលនិវត្តន៍ ខែមករា ២០២៣)
២.លោក យ៉ែម ប៊ុនធឿន អនុការិ. ចេញរកស៊ីក្រៅ
៣.លោក ឌិន ណារ៉េត អនុការិ ចេញរកស៊ីក្រៅ
៤.លោកស្រី ចាន់ សម្ផស្ស អនុការិ. ចេញរកស៊ីក្រៅ
៥.លោកស្រី ចាន់ ថាវរី អនុការិ ចេញរកស៊ីក្រៅ
៦.លោកស្រី ឡេង គឹមឆេងមន្ដ្រី, ចេញរកស៊ីក្រៅ អ្នកផ្តល់លុយឲ្យលោកស្រីគឺល្អ ហើយត្រូវមិនចេះខុស។ - មន្ត្រី មិនមកបម្រើការងារ
១.លោកស្រី ទូច ស៊ីមាន
២.លោកស្រី មាស សោភា
៣.លោក សែម ចាន់ថន ប្រធានមណ្ឌលសេវា សង្គមកិច្ច។ - មន្ត្រី បម្រើការងារផ្នែក ប.ជ.សដែលមានមានប្រាក់ឧបត្ថម្ភហើយមិនមកជួយបម្រើការងារ បើកតែប្រាក់យកជារៀងរាល់ខែ រួមមាន៖ លោក យ៉ម ប៊ុនធឿន អនុប្រធានការិ. និងជាមន្ត្រីការិ.ប.ជ.ស។
ប្រភពដដែលបន្តថា ក្នុងរយ:ពេល ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដល់បច្ចុប្បន្ន ដែលលោកស្រី ស្រី លីនណា បាន ឡើងតំណែង ពីមន្ត្រីធម្មតា មកអនុប្រធានមន្ទីរ មកប្រធានមន្ទីរសង្គមកិច្ច គឺការដឹកនាំរបស់លោកសី មិនមានសមធម៌ និងអយុត្តិធម៌ សម្រាប់មន្ត្រីមកបំពេញការងារជាប្រចាំទាល់តែសោះ អាងខ្លួន ជាម ជាប្រធានមន្ទីរ មានអំណាចចង់ដកឬដាក់មន្ត្រីទៅណាតាមចិត្ត គ្មានក្រមសិលធម៌ និងភាពជាអ្នកដឹក- នាំឡើយ ។ ហើយថ្មីៗនេះលោកស្រី ស្រី លីនណា / លោកណាំ ហៃ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងបក្ស ពួក ។ ហើយថ្មីៗនេះមានករណីបែកធ្លាយរឿងប្រធានមន្ទីរ ពុករលួយស៊ីលុយ និងសម្ភារៈសម្រាប់ចែកជូនជនក្រីក្រ និងជនងាយរងគ្រោះ នៅតាមមូលដ្ឋាន និងមានការកិបកេងថវិការដ្ឋមួយផ្នែកធំ លើប្រាក់ ជាង ៥៤០លានរៀល ទិញអំណោយជួយចាស់ជរា ជនអនាថា និងអ្នកក្រីក្រ ។ លោកស្រី ស្រី លីនណា និងបក្សពួក ធ្វើអ្វីក៍មិនចេះក្រែងចិត្តគេដែរ ដោយសារពុករលួយ កិបកេងថវិការដ្ឋ ដូចដែលសារព៌មាន CHK Nems ចុះកាលពីថ្មីៗកន្លងមក ដូចនេះហើយធ្វើឲ្យគេមានលុយមានអំណាច មានរាសីឡើងខ្ពស់។
- លោក ណាំ ហៃ តាំងលោកកាន់តំណែង ជាប្រធានការិយាល័យផែនការ គណនេយ្យ ពីឆ្នាំ២០០៤ រហូតបច្ចុប្បន្ន ត្រូវរូវគ្នាជាមួយប្រធានមន្ទីរ ស៊ីលើសម្ភារលទ្ធកម្មដូចជា (សំភារ:ការិ. គ្រោះធម្មជាតិ ជនក្រីក្រ ។ ល និង ល ។
- លោកស្រី ស្រី លីនណា អោយតម្លៃមន្ត្រី ដែលមិនមកបម្រើការងារ ហើយមន្ត្រីនោះបានបង់លុយឲ្យ មកលោកស្រី និងបក្សពួក រួមទាំងប្រធានការិ រដ្ឋបាល និងបុគ្គលិក គឺ លោក អ៊ុម ពុទ្ធាឫទ្ធីផងដែរ ។
- អោយមន្ត្រីចុះបេសកកម្មតាមស្រុកជាមួយអង្គការ ជាច្រើនថ្ងៃ ម្នាក់ៗសប្បាយចិត្ត ឃើញលុយជិតពីររយដុល្លារ ច្រើនគួរសម តែផ្ទុយទៅវិញ អង្គការបានវេលុយ ទាំងនោះចូលទៅក្នុងគណនីរបស់ លោកស្រី ស្រី លីនណា បែជា ស្រី លីនណា មិនបានចុះជាមួយផងនោះ ដោយអោយកូនចៅម្នាក់ៗត ១០ម៉ឺនរៀល ប៉ុណ្ណោះ វាអយុត្តិធម៌សម្រាប់មន្ត្រីដែលខំចុះពេកហើយ ស៊ីលើកំលាំងមន្ត្រីដែលចុះ ។
- បើមានបេសកកម្មទៅតាមបណ្តាខេត្តវិញ គឺលោកស្រី ស្រី លីនណា មិនដែលអោយមន្ត្រីជំនាញ ទៅឡើយ គឺគាត់សង្វាតទៅតែពីនាក់ប្រធានការិល័យគណនេយ្យតែប៉ុណ្ណោះ យកលុយទៅចាយតែពីរ នាក់ អោយអ្នកផ្សេងទៅគេថាអត់លុយ ។
- មានចរិកឆេវឆាវ ដាក់មន្ត្រី អាងតែឯងជាមេគ មន្រ្ដីមានរឿងកើតឡើងមិនចេះសម្របសម្រួលមានតែការង្កឹះឲ្យផ្ទុះកាន់តែខ្លាំងឡើង គេអាងមានម្តាយធំជាជំទាវ (សមាជិកសភាចូលនិវត្តន៍) ។
- មន្ត្រីចេះអែបអប សូកប៉ាន់ លើកជើងពិតជាល្អ តែមន្ត្រីមានជំនាញពិតប្រាកដគឺធ្វើមិនចេះត្រូវ ។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV)រង់ចាំការបំភ្លឺ ពី លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ និងលោក លោកស្រី ដែលពាក់ព័ន្ធក្នុងរឿងនេៈ តាមរយៈលេខទូរស័ព្ទខាងក្រោមក៏បាន ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!