ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៦៣ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៥៥នាក់ និងអ្នកស្លាប់ថ្មីចំនួន ២នាក់ ក្នុងនោៈមិនបានចាក់វ៉ាក់=២នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១៣,៤៩៩ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ២នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ៦១នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១៣៥,២៨៥នាក់
អ្នកជាសះស្បើយសរុប= ១៣១,២១៦នាក់
អ្នកស្លាប់= ៣,០៥៤នាក់
អ្នកដំណើរពីបរទេសចំនួន ២១,២០២នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ២នាក់ គឺមិនបានចាក់វ៉ាក់សាំង=២នាក់ ៕