ក្រុមចោប្លន់មានគ្នាបីនាក់ប្លន់ម៉ូតូមួយគ្រឿងបានសម្រេចតែត្រូវជនរងគ្រោះដកកាំភ្លើងខ្លីបាញ់បានសម្រេចស្លាប់ក្រុមចោប្លន់១នាក់

 

ភ្នំពេញ ៖ ករណីក្រុមចោប្លន់យ៉ាងសកម្មដែលបន្លំរូបភាពធ្វើជាក្មេងស្ទាវជិះម៉ូតូរបៀបជាអ្នកដើរលេង ឬជាអ្នកដំណើរមកដល់ចំណុចកើតហេតុ
ស្របតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ក្នុងសង្កាត់ ព្រៃសរ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច។

ករណីប្លន់ខាងលើកើតហេតុកាលពីវេលាម៉ោង ៥÷៤៥នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លែងកើតហេតុខាងលើ និង សូមបញ្ជាក់ថា ក្រុមចោប្លន់មានគ្នាបីនាក់ដោយធាក់ម៉ូតូឱ្យដួលប្លន់បានសម្រេចតែត្រូវបានម្ចាស់ម៉ូតូដែលជាជនរងគ្រោះបានដកកាំភ្លើងខ្លីបាញ់ក្រុមចោប្លន់ស្លាប់១នាក់ នៅចំណុចកើតហេតុខាងលើ ៕