ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់តែងតាំងអ្នកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី។
សូមបញ្ជាក់ថា អ្នកស្រី ជា សិរី ឡើងកាន់តំណែងនេះ ជំនួសលោក ជា ចាន់តូ ត្រូវជាឪពុក។
ព្រះរាជក្រឹត្យរបស់ទ្រង់ស្តីពីការតែងតាំងអ្នកស្រី ជា សិរី បានចេញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានេះ នៅមានព្រះរាជក្រឹត្យ១ទៀត ដែលតែងតាំងទេសាភិបាលរងថ្មី៣រូបផងដែរ រួមមាន លោក រ័ត្ន សុវណ្ណនរៈ លោក យឹម លាត និងអ្នកស្រី សាយ សំអាត៕