បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក អញ្ជេីញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស ដែលបានសាងស្នាដៃជាច្រើន ព្រមទាំងសមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់សមាជិសមាជិកាគណបក្ស និងប្រជាពលរដ្ឋឃុំគំរូ ឃុំភូមិថ្មី ស្រុកថ្មពួក ដែលមានអ្នកចូលរួមសរុបប្រមាណ៤១៦នាក់ ស្រី៣៣៩នាក់ សម្រាប់ជ្រើសតាំងតំណាងរា្រស្តនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។