ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តកោះកុង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំមន្រ្តីក្រសួងព័ត៌មានទៅទស្សនកិច្ចនៅខេត្តកោះកុង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទៅទស្សនកិច្ចនៅច្រកព្រំដែនចាំយាម ខេត្តកោះកុង ជាប់ព្រំប្រទល់នឹងខេត្តត្រាត ប្រទេសថៃ និងបន្ទាប់មកទៀតឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតី សិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” នៅខេត្តកោះកុង៕