ឯកឧត្តម ខៀវ កាញារីទ្ធ និងបេក្ខជនតំណាងរាស្រ្ត អាណត្តិទី៧ មណ្ឌលកំពង់ចាម របស់គណបក្សប្រជាជនកម្ពុជា និងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយបេក្ខជនតំណាងរាស្រ្ត ជាមួយសមាជិក សមាជិកាគណបក្សឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅបរិវេណវត្តព្រែកតានង់ក្រៅ ក្នុងឃុំព្រែកតានង់

ខេត្តកំពង់ចាម÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកោះសូទិន និងឯកឧត្តម ងួន ស៊ីមអាន បេក្ខជនតំណាងរាស្រ្ត អាណត្តិទី៧ មណ្ឌលកំពង់ចាម របស់គណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ឈិត គឹមយាត សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាលរវាងបេក្ខជនតំណាងរាស្រ្ត ជាមួយសមាជិក សមាជិកាគណបក្សឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រមាណ ៥០០នាក់ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅបរិវេណវត្តព្រែកតានង់ក្រៅ ក្នុងឃុំព្រែកតានង់។