ព្រះរាជាណាចក្រកម្ពុជា តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ និងលាយឡំដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣

ភ្នំពេញ÷ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា បន្តនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប(ចិន)។ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន)  សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។

ព្រះរាជាណាចក្រកម្ពុជា ទទួលរងស្ថានភាពធាតុអាកាស បែបនេះ ធ្វើឲ្យ÷                          ១. តំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី១២ ដល់១៤  ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់។
ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់។
២. តំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី១២ ដល់១៤  ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្ទាក់។                             ៣. តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិច។ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់ នៅលើផ្ទៃសមុទ្រខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។

CATEGORIES
Share This