ព្រះរាជាណាចក្រកម្ពុជា តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប តំបន់មាត់សមុទ្រ សូមបង្កើនការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ព្រះរាជាណាចក្រកម្ពុជា ទទួលរងស្ថានភាពធាតុអាកាស បែបនេះ ធ្វើឲ្យ÷                          ១. តំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច នឹងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់។         ២. តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច នឹងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់។        ៣. តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្ទាក់។

CATEGORIES
Share This