មន្រ្តីព្រំដែនកម្ពុជា និង មន្រ្តីព្រំដែនថៃ បានជួបពិភាក្សាគ្នាដើម្បីរក្សាចំណងមិត្តភាពតាមព្រំដែនឱ្យកាន់តែរឹងមាំ នៅចំណុចអូរ ទឹកដីថៃ ខេត្តស្រះកែវ

 

ខេត្តបន្ទាយមានជ័យ ៖ មន្រ្តីព្រំដែនកម្ពុជា បានជួបពិភាក្សាការងារជាមួយមន្រ្តីព្រំដែនថៃ ធ្វើឡើងដើម្បីឱ្យចំណងមិត្តភាពនៅតាមព្រំដែនទាំងពីរកាន់តែរឹងមាំដើម្បីទប់ស្កាត់បទល្មើសផ្សេងជាច្រើន តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចទឹកដីថៃ ស្ថិតនៅក្នុងភូមិឃុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ភាគី កម្ពុជា មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ នឹងកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំទី១ បានជួបពិភាក្សាជាមួយទាហាន ឈុតខ្មៅថៃ កងអនុសេនាធំ ១៣០៥ ដែលឈរជើងដឹកនាំដោយលោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់មួបាន៕