មុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្មលើកំណាត់ផ្លូវជាតិលេខ៣ត្រូវជាប់អន្ទាក់របស់សម្ថកិច្ចស្រុកត្រាំកក់ហើយ
បន្ទាប់ពីខេត្តតាកែវផ្ទុះល្បីព័ត៌មានករណីផ្សេងគ្នាមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដុះពង្រឹង ដាក់បទបញ្ជាយ៉ាងតឹងរឹង តាមអធិការក្រុង អធិការស្រុក ក្នុងភូមិសាស្រ្តខេត្តទាំងមូល ទើបថ្មីៗនេះ បង្រ្កាបបានបទល្មើសបានជាច្រើនក្នុងរយៈពេលដ៏ខ្លី ដូចជាបទល្មើស ករណីលួចមានស្ថានទម្ងន់ទោស (ធ្វើសកម្មភាពវ៉ៃធាក់ប្លន់យកម៉ូតូតាមដងផ្លូវសាធារណៈ )។នៅថ្ងៃពុធ 11 រោចខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស 2567 ត្រូវនឹងថ្ងៃទី 14 ខែមិថុនាឆ្នាំ 2023 វេលាម៉ោង 23:30 នាទី នៅចំណុចផ្លូវជាតិលេខ 3 ចន្លោះគីឡូម៉ែត្រលេខ 75 និង 76 ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ មានករណីលួចមានស្ថានទម្ងន់ទោស
មួយបង្កឡើងដោយជនសង្ស័យចំនួន 05 នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ 02គ្រឿងបានធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះខាត់ លីហ្សៀន ភេទប្រុស អាយុ 16 ឆ្នាំមានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត នៅពេលដែលជនរងគ្រោះជិះម៉ូតូរបស់ខ្លួនម៉ាកសេ125ពណ៌ខ្មៅស៊េរី 2023តាមផ្លូវជាតិលេខ 3 ពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។
ពេលធ្វើសកម្មភាពកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលកំពុងជិះម៉ូតូល្បាតតាមដងផ្លូវបានមកទាន់ពេលនោះជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយវិញ ខណៈនោះកម្លាំងសមត្ថកិច្ចយើងក៏ជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ 22ស្ថិតក្នុងភូមិអង្គតាសោម កម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យ បានចំនួន03នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូសេ125 ពណ៌ខ្មៅស៊េរី 2018 ឡើងតែម2022 ពាក់ស្លាកលេខកំពង់ចាម1.V9914
1-ឈ្មោទួន ចាន់តុលាភេទប្រុសអាយុ 14 ឆ្នាំនៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនបាន)
2-ឈ្មោះ សាន មេសា ភេទប្រុសអាយុ 14 ឆ្នាំជនជាតិខ្មែរឥស្លាមនៅភូមិឡគោសង្កាត់លេខ 5 ខណ្ឌឬស្សីកែវ(ឃាត់ខ្លួនបាន)។
3-ឈ្មោះគង់ សុវណ្ណាភេទប្រុសអាយុ20 ឆ្នាំនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ(ឃាត់ខ្លួនបាន)
ចំណែកបក្សពួក02នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់
1-ឈ្មោះយស់ ចាន់ណាភេទប្រុសអាយុ 16 ឆ្នាំជនជាតិខ្មែរឥស្លាមនៅភូមិឡគោសង្កាត់លេខ 5ខណ្ឌឫស្សីកែវ (គេចខ្លួន)។
2-ឈ្មោះជីង ចាំងភេទប្រុសអាយុ 16 ឆ្នាំនៅភូមិគីឡូលេខ 7 ខណ្ឌឫស្សីកែវរាជនីភ្នំពេញ(គេចខ្លួន)។បញ្ជាក់ ម៉ូតូដែលយើងដកហូតបានគឺជារបស់ឈ្មោះជីងចាំង។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញា ។
សមត្ថកិច្ចយើងកំពុងធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។