ថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលធំសាលាខេត្តបន្ទាយមានជ័យ ដោយ ក្រសួងមហាផ្ទៃ បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំ បេីកសវនកម្មផ្ទៃក្នុង ការិយបិរច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣ (ខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន ) ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងប្រតិភូអម ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងគណៈអភិបាលខេត្តទាំង៣ លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងប្រធានពន្ធនាគារខេត្ត លោកអភិបាលក្រុង ស្រុក នៃរដ្ឋបាលខេត្ត៕