ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាតែវ និងឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ អញ្ជើញទទួល និងរៀបចំកម្លាំង រក្សាសណ្តាប់ធ្នាប់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២នាក់ ស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាលខេត្តតាតែវ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញទទួល និងរៀបចំកម្លាំង រក្សាសណ្តាប់ធ្នាប់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន១២ សរុបចំនួន ១៧,១៦៦នាក់ នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) ស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ៕
CATEGORIES ព័ត៌មានជាតិ