នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មហាកុដិ និងសមិទ្ធផលនានា នៅទីអារាមវត្តឧទុម្ពរ (ហៅវត្តល្វាធំ) ស្ថិតនៅភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ។