ថ្ងៃសៅរ៍ ១៥ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង សរុបចំនួន ១,២០០នាក់។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន ដែលមានចំនួន ១,២០០នាក់ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមមាន ឯកឧត្តម ចាន់ ណារ៉េត លេខាធិការក្រុម ឯកឧត្តម ណាំ ទុំ សមាជិកក្រុម និងឯកឧត្តម អ៊ុក គង់ សមាជិកក្រុម។