ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបប្រជុំជាមួយនឹងភាគីថៃ ដើម្បីត្រៀមបើកច្រកទ្វារតំបន់ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបប្រជុំជាមួយនឹងភាគីថៃ ដើម្បីត្រៀមបើកច្រកទ្វារតំបន់ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ទល់នឹងភូមិទ័ពសៀម ឃុំតាប្រយ៉ា ស្រុកតាប្រយ៉ា ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ធ្វើឡើងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។
CATEGORIES ព័ត៌មានជាតិ