ចេញផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២
មាន់ជល់ និងអាប៉ោងមួយកន្លែង ត្រូវបានគេស្គាល់ម្ចាស់អ្នកបើកឈ្មោះ ឆើត នៅចំណុចស្របតាមបណ្តោយលូទឹកស្អុយ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ល្បែងស៊ីសងមាន់ជល់ និងអាប៉ោង នៅចំណុចខាងលើនេះត្រូវបានសមត្ថកិច្ចបិទជាច្រើនដងមកហើយ ហើយមិនដឹងជាយ៉ាងម៉េចបើកវិញបាន រហូតថ្មីៗនេះសមត្ថកិច្ចបានធ្វើកិច្ចសន្យាបិទតែម្តងតែក្រុមញៀនល្បែងឈ្មោះ ឆើត នៅតែបើកលេងបានយ៉ាងរលូន។
អ្វីដែលជាចំណុចពិសេសដែលក្រុមមេល្បែងឈ្មោះ ឆើត លេងបានគឺគេរៀបចំបន្លំភ្នែក អ្នកកាសែត ភ្នែក មហាជន ដោយទ្វាររបងពីខាងមុខគេបើកចំហរដោយយើងមើលពីខាងមុខកន្លែងខាងលើហាក់បីដូចជាគ្មានលេងល្បែងស៊ីសងអ្វីទាល់តែសោៈទាល់តែយើងដើរចូលដល់ទ្វាររបងទើបដឹងថាមានលេងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង ។ ចំណែក អ្នកដឹកមាន់ជល់ ចូលលេងទីតាំងខាងលើ គឺគេបើកទ្វាររបងពីខាងក្រោយឱ្យចូល ហើយទ្វារពីខាងមុខ ទល់មុខលូទឹកស្អុយ គឺគេចំហរចោល ៕