ទិន្នន័យថ្ងៃនេះរកឃើញអូមីក្រុង ១១៧ករណី និង អ្នកជាសៈស្បើយ ១១៦ករណី សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ១១៧ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ១១៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ១នាក់ ក្នុងនោៈមិនបានចាក់វ៉ាក់=១នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១៣,១២៩ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ៩នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ១០៨នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១៣៤,៨៨៩នាក់
អ្នកជាសះស្បើយសរុប= ១៣០,៨០៤នាក់
អ្នកស្លាប់= ៣,០៥០នាក់
អ្នកដំណើរពីបរទេសចំនួន ២១,១៧៦នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ១នាក់ គឺមិនបានចាក់វ៉ាក់សាំង=១នាក់ ៕