ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ១០ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង ត្រូវបានមន្រ្តីជំនាញ ក.ប.ប ត្រួតពិនិត្យរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន ៤ទីតាំងមិនមានអនុលោមភាព ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប សាខាខេត្តកំពង់ចាម និងសាខាខេត្តស្ទឹងត្រែង បានសហការគ្នាបន្តចុះត្រួតពិនិត្យ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន ១០ទីតាំង ដើម្បីស្វែងរកភាពមិនអនុលោមទៅលើគុណភាព និងបរិមាណប្រេងឥន្ធនៈ ចៀសវាងធុរជនកេងប្រវ័ញ្ចណាមួយពីអតិថិជន និងខាតបង់ប្រយោជន៍អ្នកប្រើប្រាស់ទូទៅផងដែរ។
ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន ៤ទីតាំងខាងលើ ដែលចាក់ប្រេងមិនគ្រប់លីត្រឱ្យអតិថិជន មន្រ្តីជំនាញ ក.ប.ប ខាងលើ និងចាត់វិធានការតាមនីតិវិធី ៕